BREAKING : Thai Forces Enter Cambodia’s An Ses, Spark Border Tension

BREAKING : Thai Forces Enter Cambodia’s An Ses, Spark Border Tension

At 11 a.m. this morning, the Thai armed forces, accompanied by heavy machinery such as excavators, entered An Ses area within Cambodian sovereign territory, and even laid barbed wires, despite the strong objections from our Cambodian armed forces. It is also worth noting that Cambodia recently arranged a visit by foreign Defence attachés to those locations on July 30, 2025, and this is a clear demonstration that this location is under Cambodian sovereignty, under the control of Cambodian armed forces after the ceasefire came into effected midnight on 28 July 2025. This the Thai act constitutes a flagrant violation of the ceasefire agreement and poses a grave threat to peace and security along the border between the two countries, as well as to the wider region.
Cambodia calls on the international community — particularly the partner countries that have worked tirelessly to help achieve this hard-won ceasefire agreement and wished also to see this truce fully and effectively implemented and demanded that Thailand immediately stop its aggressive actions as well as strictly respected the international law, especially Cambodia’s sovereignty and territorial integrity.

នៅវេលាម៉ោង ១១ ព្រឹកនេះ កងកម្លាំងប្រដាប់អាវុធថៃ អមដោយគ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រ កាយដី (អេស្កាវ៉ាទ័រ) បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាង ខ្លាំងពីសំណាក់ កងកម្លាំង របស់យើងយ៉ាងណាក៏ដោយ។ គួររំលឹកផងដែរថា នាពេលថ្មីៗនេះ កម្ពុជាទើបបានរៀបចំដំណើរទស្សនកិច្ចជូនអនុព័ន្ធយោធាបរទេសទៅកាន់ទីតាំងទាំងនោះ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ហើយនេះជាការបង្ហាញយ៉ាងច្បាស់ថាទីតាំងទាំងនោះស្ថិតនៅ ក្រោមអធិបតេយ្យភាពកម្ពុជា និងក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមានកាលពីរំលងអាធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ទង្វើទាំងនេះរបស់យោធាថៃជាការរំលោភបំពានយ៉ាងគឃ្លើន លើកិច្ចព្រមព្រៀងឈប់បាញ់ និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះសន្តិភាព និងសន្តិសុខនៅតាមបណ្តោយបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល។
កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែង ជួយឱ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយនេះហើយសុទ្ធតែមានបំណងចង់ឃើញបទឈប់បាញ់មួយនេះត្រូវបានអនុវត្តដោយពេញលេញ និងប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យថៃបញ្ឈប់ទង្វើឈ្លាន ពានរបស់ខ្លួនជាបន្ទាន់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ជាពិសេសអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *